ធ្វើឱ្យរាល់ការជិះប្រកបដោយសុវត្ថិភាព
1
4
5
6
7
3
2
ការផ្ទៀងផ្ទាត់អ្នកបើកបរ
ជ្រើសរើសអ្នកបើកបររបស់អ្នក
ប៊ូតុងសុវត្ថិភាព
ចែករំលែកការជិះរបស់អ្នក
អ្នកទំនាក់ទំនងដែលជឿទុកចិត្ត
គាំទ្រ
វាយតម្លៃអ្នកបើកបររបស់អ្នក
មុនពេលនរណាម្នាក់អាចបើកបរជាមួយយើង ពួកគេត្រូវតែឆ្លងកាត់ការត្រួតពិនិត្យឯកសារ និងការផ្ទៀងផ្ទាត់រូបថត។ ប្រសិនបើអ្នកបើកបរ/រថយន្តមិនត្រូវគ្នានឹងប្រវត្តិរូបនៅក្នុងកម្មវិធីរបស់អ្នក សូមបោះបង់ការជិះ ហើយទាក់ទងក្រុមគាំទ្រ។
ជំនួសឱ្យការផ្គូផ្គងជាមួយរថយន្តនៅក្បែរនោះ អ្នកជ្រើសរើសអ្នកបើកបររបស់អ្នកដោយពិនិត្យមើលការវាយតម្លៃ ម៉ូដែលរថយន្ត និងប្រវត្តិជិះរបស់ពួកគេ មុនពេលអ្នកទទួលយកការផ្តល់ជូនរបស់ពួកគេ។
ប៉ះរូបតំណាងខែលនៅលើអេក្រង់មេ ដើម្បីទាក់ទងផ្នែកគាំទ្រភ្លាម ឬទូរសព្ទទៅប៉ូលិស ឬរថយន្តសង្គ្រោះ។
ចែករំលែកព័ត៌មានលម្អិតអំពីការជិះរបស់អ្នកជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក។ ពួកគេនឹងឃើញព័ត៌មានផ្លូវធ្វើដំណើររបស់អ្នក អ្នកបើកបរ និងព័ត៌មានរថយន្ត ក៏ដូចជាស្ថានភាពការធ្វើដំណើរបច្ចុប្បន្នរបស់អ្នកក្នុងពេលវេលាជាក់ស្តែង។
រក្សាទុកលេខទូរសព្ទរបស់អ្នកដែលអ្នកទុកចិត្តក្នុងកម្មវិធីសម្រាប់ទំនាក់ទំនងរហ័សក្នុងគ្រាអាសន្ន។ អ្នកអាចបន្ថែមវាបានគ្រប់ពេល សូម្បីតែក្នុងអំឡុងពេលជិះ។
ប្រសិនបើអ្នកចង់រាយការណ៍អំពីករណីល្មើស ឬមានជម្លោះ សូមទាក់ទងក្រុមគាំទ្ររបស់យើងតាមរយៈ support@indrive.com ឬតាមរយៈការជជែកក្នុងកម្មវិធី។
កុំភ្លេចវាយតម្លៃការជិះរបស់អ្នក។ ប្រសិនបើ​អ្នក​មិន​ចង់​ជិះ​ជាមួយ​អ្នក​បើក​បរ​នោះ​ទៀត​ទេ សូម​ដាក់សញ្ញា​ផ្កាយ​មួយ​ដល់​ពួកគេ ហើយ​ចុច 'ឈប់​បង្ហាញ' — ពួកគេ​នឹង​មិន​អាច​មើល​ឃើញ​សំណើ​ជិះ​របស់​អ្នក​នៅ​ថ្ងៃខាងមុខទៀតទេ។
ការជិះដោយរីករាយ
Hello! This page contains information for your mobile application
The inDrive online passenger transportation aggregator is not a taxi service and is not involved in the relationship of Users. All requests are created, sent and performed by users independently.
© SUOL INNOVATIONS LTD, 2013-2023